១ គេប្រឹងនិយាយដោយអោយទាល់តែឈឺសាច់ដុំមុខ
នៅលើផ្ទៃមុខរបស់យើងមាន សាច់ដុំជាង ៣០ ហើយបើយើងប្រើវា អោយអស់លទ្ធភាព វាក៏ដូចជាសាច់ដុំដទៃដែរគឺវានឹងរឹងមាំទៅៗ ហើយវាកាន់តែរហ័សជាងមុង។ មានតំណាលថាបើយើងលើកកូនគោមួយដែលនៅតូច រត់ទៅមករាល់ព្រឹក ទៅបីជាគោនោះអាយុមួយឆ្នាំហើយក៏យើងនៅតែ អាចលើកបាន។ ការនិយាយភាសាគឺ សំខាន់យើងត្រូវហាត់និយាយ ស្តាប់ទៅបីជាមិនចេះ នឹង មិនយល់ក៏ដោយ។ ខ្ញុំតែប្រាប់សិស្សខ្ញុំថា បើមិនចេះ ទើបមករៀន។
២ ជ្រលក់ខ្លួនរបស់អ្នកទៅក្នុងបរិយាកាស
ជាការពិតណាស់ មនុស្សភាគច្រើនគឺមិនអាច មានលទ្ធភាពទៅរៀនផ្ទាល់នៅប្រទេសដើមដែលនិយាយភាសាអង់គ្លេសដែរ។ ចុះតើធ្វើម៉េចទើបអាច ដាក់ខ្លួនអោយចូលទៅក្នុងបរិយាកាសនៃភាសាអង់គ្លេស?
មាន ប្រាកដជាមាន។ ខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយអង់គ្លេសបាន មុនពេលខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេស ហ្វីលីពីន នឹងថៃ។ បើអ្នកដែលចូលចិត្តស្តាប់ចម្រៀង សូមស្តាប់ជាភាសាអង់គ្លេស បើចូលចិត្តមើលកំប្លែងសុំមើលជាភាសាអង់គ្លេស បើចូលចិត្តមើលបាល់ទាត់ កីឡាកាស ឬអ្វីក៏ដោយសូមមើលជាភាសាអង់គ្លេស។ ខ្ញុំបានស្តាប់វិទ្យុ នឹងកាសែតជាភាសាអង់គ្លេស បើទោះបីជាខ្ញុំមិនយល់ក៏ដោយពេលនោះ។ តែមួយរយះក្រោយមកខ្ញុំចាប់បានខ្លះ។ ម្យ៉ាងទៀតបើ យើងចាប់មិនបានពេលនោះ ខួរក្បាលរបស់យើង នឹងកត់ចំណាំទុក ហើយពេលដែលយើងរៀនដល់ពាក្យ ឬឃ្លាននោះ យើងនឹងចាប់បានលឿនជាងពាក្សដែលថ្មីស្រឡាងមិនដែល លឺសោះ។ ការអានក៏ អញ្ចឹងដែរ យើងអាន ទោះបីជាយើងមិនបានយល់ ទាល់តែសោះក៏ដោយ។ វាប្រៀបដូចជាអ្វីដែលខ្ញុំបានលើកឡើងខាងលើដូចគ្នាដែរ។ និយាយរួមសូម្បីតែការភ្ញាក់ ការគិតនៅក្នុងចិត្ត ដូចជា អូ ខ្ញុំត្រូវធ្វើអ្វី ត ឬក៏ខ្ញុំយ៉ាងម៉េច អញ្ជេះ យើងត្រូវរៀនគិតជាប្រយោគភាសាអង់គ្លេស ពោលគឺអ្វីដែលយើងធ្វើ តាំងពីការ ដេកដើរ ឈរ អង្គុយ គួរតែធ្វើជាភាសាអង់គ្លេស។ ធ្វើដូចនេះយើងមិនបាច់ចាំទៅរៀននៅបរទេស អស់លុយរាប់ម៉ឺនឡើយ។


No comments:
Post a Comment